កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល
August 12, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា បានដឹកនាំប្រតិភូតំណាងក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ ប្រធានកម្មវិធីនីមួយៗ ឯកឧត្តមអគ្គនាយក លោក លោកស្រីជាសមាជិក អញ្ជើញទៅចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល ជាមួយប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះក្នុងគោលបំណង ផ្តល់ជូនក្រសួងសុខាភិបាលសម្រាប់ការអនុវត្ត គម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៥ សម្រាប់វិស័យសុខាភិបាល។