ក្រសួងសុខាភិបាល ជាស្ថាប័នមានសមត្ថកិច្ចក្នុងការណែនាំ និងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានមជ្ឈមណ្ដលជាតិលើកកំពស់សុខាភាពជាសេនាធិកា។ ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច។