Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលាក្រុមការងារលើកកម្ពស់គុណភាព
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល បានអញ្ជើញចូលរួមជាធិបតីក្នុងពិធីបើកសិក្ខាសាលាក្រុមការងារលើកកម្ពស់គុណភាព នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះមានរយៈពេលចំនួន២ថ្ងៃ  ដែលធ្វើឡើងក្នុងគោលបំណងបង្ហាញលទ្ធផលសកម្មភាពកែលម្អគុណភាពកន្លងមករបស់មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែក និងបណ្តុះបណ្តាលបន្ថែមពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល ដល់អ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាល និងមន្ត្រីនៅមន្ទីរពេទ្យបង្អែក។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល លោកហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ តំណាងមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ គ្រូបង្គោលថ្នាក់មន្ទីរសុខាភិបាល និងអ្នកសម្របសម្រួលការងារកែលម្អគុណភាពនៃមន្ទីរពេទ្យបង្អែករាជធានី-ខេត្តអង្គការដៃគូអភិវឌ្ឍ USAID-EQHA II/FHI360 សរុបចំនួន ១៤០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6