Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មគាំទ្រការបម្រើសេវាសុខាភិបាល នៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីពិនិត្យតម្រូវការបន្ទាន់ជាពិសេសផ្នែកសង្រ្គោះបន្ទាន់
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាលរួមមានឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការ  ឯកឧត្តម ម៉ឹង វណ្ណារុំ និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការ បានចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ក្នុងគោលបំណងវាយតម្លៃការប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងតម្រូវការបន្ទាន់ផ្នែកសង្រ្គោះបន្ទាន់ ផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារពេទ្យ ធនធានមនុស្សសុខាភិបាល ក៏ដូចជាការគាំទ្រលើកទឹកចិត្ត និងបង្ហាញពីការរួបរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានានិរន្តរភាពនៃការបម្រើសេវាសុខភាពជូនដល់ប្រជាជន ពិសេសវិរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

ក្នុងខេត្តព្រះវិហារ ក្រុមការងារបានចុះពិនិត្យការបម្រើសេវានៅមន្ទីរពេទ្យ១៦មករា, មណ្ឌលសុខភាពគូលែន, មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម និងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត ចំណែកនៅខេត្តឧត្តរមានជ័យ ចំណែកឯក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្រុមការងារបានចុះទៅពិនិត្យការបម្រើសេវានៅមន្ទីរពេទ្យបង្អែកក្រឡាញ់ មណ្ឌលសុខភាពស្រីស្នំ មណ្ឌលសុវត្ថិភាពវត្តជ្រោយនាងងួន មន្ទីរពេទ្យខេត្តឧត្តរមានជ័យ មណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ និងមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13