រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.ថ.ព.វ.ជ. បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធ ZOOM។
កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖
១. រាយការណ៍សង្ខេប របស់ក្រុមការងារនីមួយៗ អំពីវឌ្ឍនភាពនៃការបង្កើត និងអនុវត្តមគ្គុទេសក៍គ្លីនិក និងគោលការណ៍ណែនាំសំណុំសកម្មភាពបង្រ្គប់
២. ពិនិត្យមើលឡើងវិញនូវមគ្គុទេសក៍គ្លីនិកវេជ្ជសាស្ត្រទូទៅ ដែលបានបោះពុម្ពរួច
៣. ពិនិត្យលទ្ធភាពក្នុងការបង្កើត Apps ការបោះពុម្ព ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់និងផ្សព្វផ្សាយ និងការតាមដានការអនុវត្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិត ដែលជាសមាជិកនៃអនុគណៈកម្មការ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។