Cambodia
ព័ត៌មានលំអិត

Image
កិច្ចសន្ទនាកម្រិតខ្ពស់ស្ដីពី របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យការទូត សន្តិភាព និងសន្តិសុខ
ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ស្ដីពី  របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យការទូត សន្តិភាព និងសន្តិសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋាគារណូវ៉ូតែលភ្នំពេញ។

កិច្ចសន្ទនានេះមានគោលបំណងដូចខាងក្រោម៖

១.លើកកម្ពស់តួនាទីស្រ្តីក្នុងវិស័យការទូត កសាងសន្តិភាព និងការទប់ស្កាត់ជម្លោះ

២.ផ្ដល់វេទិការដល់ស្រ្តីក្នុងវិស័យការទូត បេសសកម្មរក្សាសន្តិភាព ការអនុវត្តច្បាប់ ចែករំលែកបទពិសោធន៍ និងជំរុញលើកទឹកចិត្តដល់អ្នកចូលរួមដទៃទៀត

៣.លើកកម្ពស់ការយល់ដឹងសម្រាប់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលអំពីសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីក្នុងការរក្សាសន្តិភាព

៤.ជំរុញកិច្ចពិភាក្សាគោលនយោបាយស្ដីពី ការពង្រឹងការចូលរួមរបស់ស្រ្តីក្នុងវិស័យសន្តិសុខ និងការទូត។

គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនានេះមានអ្នកចូលរួមប្រមាណ ១០០ នាក់ ដែលមានសមាសភាពមកពីក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមយុវជនផងដែរ។

Image 1
Image 2
Image 3
Image 4