Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពនៃកាចុះជួយគាំទ្រ ការងារបច្ចេកទេស របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅខេត្តដែលជាសម្ព័ន្ធមេត្រីភាព
ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយ ឯកឧត្តម តាន់ សុគុន នាយកមន្ទីពេទ្យ បានចុះជួយគាំទ្រផ្នែកបច្ចេកទេស នៅតាមមូលដ្ឋានសុខាភិបាល នៃខេត្តពោធិ៍សាត់ ក្នុងការពិនិត្យលក្ខណៈបច្ចេកទេស ការរៀបចំបន្ទប់វះកាត់ នៅមន្ទីពេទ្យខេត្តពោធិ៍សាត់។

ស្របពេលជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ ក៏បានរួមសហការក្នុងការពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ដែលមានបញ្ហាសុខភាព។ បន្ថែមពីនេះ ក្រុមការងារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏បាននាំយកអំណោយជាសម្ភារប្រើប្រាស់មួយចំនួន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8