Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យទៅលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៦ (AWPB 2026) នៃគម្រោង H-EQIP 2
ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យទៅលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៦ (AWPB 2026) នៃគម្រោង H-EQIP 2 ។ 

គោលបំណង នៃកិច្ចប្រជុំ៖

១) ពិនិត្យ និងកំណត់អាទិភាពសកម្មភាព​អនុវត្តឆ្នាំទី៤ សម្រាប់ថវិកា​ឆ្នាំ២០២៦ នៃគម្រោង H-EQIP 2 ដែល​គ្របដណ្តប់​កម្មវិធី​សំខាន់​ៗ​៖ មូលនិធិសមធម៌សុខាភិបាល ពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម ការតាមដាន និងវាយតម្លៃ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំងឺឆ្លង។

២) កំណត់ពេលវេលារៀបចំសម្រេចចុងក្រោយ នៃផែនការថវិកាប្រចាំឆ្នាំ២០២៦។

៣) ទិសដៅការងារបន្ត ដើម្បីជំរុញការរៀបចំផែនការថវិកានេះ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាកំណត់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. យូ ពិសី អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយករង តំណាងនាយកដ្ឋាន​និង​អង្គភាព​ ពាក់ព័ន្ធ​ តំណាងធនាគារពិភពលោក និង​ដៃអភិវឌ្ឍន៍ (GFF, KOICA, DFAT) នៃ​គម្រោង ​H-EQIP 2 ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12