ខេត្តពោធិ៍សាត់៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយ ឯកឧត្តម តាន់ សុគុន នាយកមន្ទីពេទ្យ បានចុះពិនិត្យ និងរៀបចំបន្ទប់វះកាត់ នៅមណ្ឌលសុខភាពប្រម៉ោយ ខេត្តពោធិ៍សាត់ ដើម្បីពង្រឹង និងគាំទ្រការបម្រើសេវាសុខាភិបាល ស្របតាមស្តង់ដា និងបច្ចេកទេស បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតាមព្រំជាប់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានចុះពិនិត្យហេដ្ឋរចនាសម្ព័ន្ធ និងការតំឡើងឧបករណ៍ សម្ភារៈ ក្នុងបន្ទប់វះកាត់។ ឯកឧត្តមប្រធានមន្ទីរពេទ្យ រួមទាំងក្រុមការងារ បានសួរសុខទុក្ខកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាពផងដែរ។