Cambodia
ព័ត៌មានលំអិត

Image
វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋរងរបួសសម្រាកព្យាបាល កំពុងមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យជំនាញ
ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដឹកនាំដោយ ឯកឧត្តម ងី ម៉េង និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោក សួន សាមិត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្តម ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានចុះជួយពិនិត្យ ជំងឺបាក់បែកឆ្អឹង ជំងឺឆ្អឹង ជំងឺសួត ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក ជំងឺផ្លូវចិត្ត និងជំងឺទូទៅ ជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋរងរបួស ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងព្យាបាល ដោយមានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យអ្នកជំនាញ នៃមន្ទីរពេទ្យជាតិនានា នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរក៏បានប្រគល់អំណោយ វ៉ែនតា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបុគ្គលិក មន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យ នៃខេត្តព្រះវិហារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10