Cambodia
ព័ត៌មានលំអិត

Image
មន្ទីរពេទ្យថ្នាក់ជាតិសហការរួមគ្នា ចុះជួយពិនិត្យព្យាបាលដល់វីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាល ខេត្តព្រះវិហារ
ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥

ព្រះវិហារ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលគោលការណ៍ណែនាំពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក ច្រមុះ បំពង់ និងឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពជូនបងប្អូនកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលសុខភាពគូលែន នៅខេត្តព្រះវិហារ លើបញ្ហាត្រចៀក និងភ្នែក។ ដោយបានពិនិត្យឃើញបងប្អូនកងទ័ពខ្លះមានការធ្លាយក្រដាសត្រចៀក និងហ៊ឹងត្រចៀក ដោយសារការសម្រាកមិនបានគ្រប់គ្រាន់ និងប៉ះពាល់ដោយសំលេងគ្រាប់ផ្ទួនៗ ខ្លាំងពីរបីថ្ងៃជាប់គ្នា និងបងប្អូនកងទ័ពខ្លះទៀតមានបញ្ហាភ្នែកដោយសារផ្សែងពុលនៅសមរភូមិមុខ៕

ក្នុងការចុះពិនិត្យនេះ ក៏មានការចុះជាមួយគ្នា មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ  មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានសហការគ្នាជួយគាំទ្រក្នុងការពិនិត្យព្យាបាលដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមូលដ្ឋានសុខាភិបាល នៃខេត្តព្រះវិហារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15