ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមមានឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ បានចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដើម្បី៖
១-ពង្រឹងការបម្រើសេវាព្យាបាល ជូនវីរកងទ័ពកំពុងសម្រាកព្យាបាល
២-ពិនិត្យតម្រូវការសង្គ្រោះបន្ទាន់ ផ្គត់ផ្គង់ឱសថ សម្ភារ: បរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់
៣-ពង្រឹងតង់សុខភាពដែលស្ថិតនៅទីទួលសុវត្តិភាព ដើម្បីបម្រើសេវាថែទាំសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្តិភាព
៤-ផ្សព្វផ្សាយអប់រំសុខភាពនូវវិធានការរស់នៅប្រកាន់ភ្ជាប់អនាម័យស្អាតជានិច្ចជៀសវាងជម្ងឺឆ្លងផ្សេងៗ
សូមបញ្ជាក់ថា ទីតាំងចុះពិនិត្យរួមមាន: មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា, មណ្ឌលសុខភាពគូលែន, មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម និងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត៕