Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យ និងវាយតម្លៃសម្រេច អំពីវីដេអូគំនូរមានចលនា (Video Animation) ទាក់ទងនឹងជំងឺមិនឆ្លង (NCD)
ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យ និងវាយតម្លៃសម្រេច អំពីវីដេអូគំនូរមានចលនា (Video Animation) ទាក់ទងនឹងជំងឺមិនឆ្លង នៃគម្រោង H-EQIP 2 ។

គោលបំណង នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើផលិតផលចុងក្រោយ (Final Product) របស់ក្រុមហ៊ុនទទួលអនុវត្តការងារផលិតវីដេអូទាក់ទងនឹងជំងឺមិនឆ្លង រួមមានជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន។

ជារួមការវាយតម្លៃឃើញថា លទ្ធផលទទួលបានទៅតាមការគ្រោងទុក។ ក្នុងនេះដែរ លោកជំទាវនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំ សូមក្រុមការងារនៃនាយកដ្ឋានការពារសុខភាព និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព បន្តសហការជាមួយក្រុមហ៊ុនបន្ថែមទៀត ដើម្បីឱ្យវីដេអូកាន់តែមានលក្ខណៈប្រសើរឡើង និងគ្រប់ជ្រុងជ្រោយថែមទៀត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអនុប្រធាននាយកដ្ឋានការពារសុខភាព លោកស្រីអនុប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងលោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងក្រុមហ៊ុនទីប្រឹក្សាផ្តល់សេវាកម្ម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8