Cambodia
ព័ត៌មានលំអិត

Image
ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម ចុះចូលរួមគាំទ្របច្ចេកទេសវេជ្ជសាស្ត្រ និងពាំនាំឱសថ សម្ភារបរិក្ខារពេទ្យសម្រាប់សង្គ្រោះបន្ទាន់និងវះកាត់ រួមទាំងកញ្ចប់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ
ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥

ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ស្របតាមអនុសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល លោកសាស្រ្តាចារ្យនាយកមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម និងក្រុមការងារ បានចុះទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីនាំយកនូវឱសថព្យាបាលជំងឺទូទៅ ឱសថនិងសម្ភារបរិក្ខារពេទ្យសម្រាប់សង្គ្រោះបន្ទាន់និងវះកាត់ ព្រមទាំងកញ្ចប់សម្ភារប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ជនភៀសសឹក ដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់រៀបចំចាត់ចែងតាមការចាំបាច់។ 

មន្ទីរពេទ្យបានបញ្ជូនរថយន្តគិលានសង្គ្រោះ ព្រមទាំងក្រុមគ្រូពេទ្យ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមប្រតិបត្តិការបញ្ជូន និងបម្រើសេវាពិគ្រោះជំងឺក្រៅ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹក តាមតម្រូវការចាំបាច់។

ក្នុងឱកាសនោះដែរ ក្រុមការងារបានចុះសាកសួរសុខទុក្ខចំពោះវិរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពវត្តភ្នំកំបោ ខេត្តឧត្តរមានជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9