Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជាតិ “មន្ទីរពេទ្យព្រះអង្គឌួង”
ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ-ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់។ នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន របស់វីរកងទ័ពការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។ 

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសការចុះចូលរួមចំណែកដោយផ្ទាល់ ចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ក៏ដូចជាការគាំទ្រលើកទឹកចិត្តស្មារតី រួមគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃខេត្តជាប់ព្រំដែន មានខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ  និងបន្តទទួលអ្នកជំងឺមកថែទាំព្យាបាលនៅកម្រិតជាតិ។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារកម្រិតបច្ចេកទេសឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ផ្តល់អនុសាសន៍ និងបញ្ជាក់បន្ថែមលើភាពជាក់លាក់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15