Cambodia
ព័ត៌មានលំអិត

Image
«រដ្ឋមន្ត្រីសុខាភិបាល វាយតំលៃខ្ពស់លើសមត្ថភាពរបស់មន្រ្តីសុខាភិបាល ចំពោះការដឹកនាំ ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងបានយ៉ាងល្អប្រសេីរ»
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៥

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៧៣ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់បានគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារទឹកដី។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញពីជំហររបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលប្រកាន់ជំហរឈរជាប់ជាមួយកងទ័ព តាមរយៈការបម្រើសេវាថែទាំសុខភាពដល់កងទ័ព ក្រុមគ្រួសារ និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាល បានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាល របួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីគុណសម្បត្តិ៥ របស់អ្នកដឹកនាំល្អ ដែលរួមមាន៖(១)អ្នកដឹកនាំជាអ្នកដែលសមាជិកក្រុមអាចជួបនិយាយកិច្ចការជាមួយបាន (២)អ្នកដឹកនាំជាអ្នកដែលមានសមត្ថភាពស្តាប់ពីភាគីពាក់ព័ន្ធដើម្បីទទួលបានការពិត (៣)អ្នកដឹកនាំអាចមានសមត្ថភាពយល់ពីដៃគូរសន្ទនា (៤)អ្នកដឹកនាំមានការយល់ចិត្តចំពោះដៃគូរសន្ទនា និង (៥)អ្នកដឹកនាំជាអ្នកដែលលើកយកមនុស្សធម៌ជាធំ និង ប្រកបដោយសមហេតុសមផល។ 

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកស្រែអំបិលនៃរដ្ឋបាលខេត្តកោះកុង។

ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14