ខេត្តកំពង់ចាម៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ការរកមេរោគ និងការធ្វើរោគវិនិច្ឆ័យ សម្រាប់ពពួកមេរោគ ដែលមានការគំរាមកំហែងខ្ពស់។
ក្នុងវគ្គសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចជា៖
-ពង្រឹងជំនាញបច្ចេកទេសក្នុងការរកឲ្យឃើញ និងកំណត់អត្តសញ្ញាណភ្នាក់ងារបង្ករោគដែលមានហានិភ័យកម្រិតខ្ពស់ ដោយតម្រូវការកម្រិតបច្ចេកទេសមន្ទីរពិសោធន៍មានសមត្ថភាពខ្ពស់
-ពង្រឹងភាពជាដៃគូរវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការអនុវត្ត ជីវសុវត្តិភាព និងជីវសន្តិសុខលើការគ្រប់គ្រងកម្រិតហានិភ័យ
-កែលំអការសម្របសម្រួលក្នុងចំណោមមន្ទីរពិសោធន៍នៃស្ថាប័នសាធារណៈ និងអ្នកពាក់ព័ន្ធ ដើម្បីសម្រួលដល់ការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការផ្ទុះឡើងតាមរយះការធ្វើរោគវិនិច្ឆ័យ
-ពង្រឹងការប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ ដើម្បីសម្រួលលំហូរការងារក្នុងការវិនិច្ឆ័យ និងការរាយការណ៍ទិន្នន័យ។
សិក្ខាសាលានេះមានការចូលរួមពី វេជ្ជបណ្ឌិត អ្នកបច្ចេកទេសពិសោធន៍មកពីមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អ្នកមន្ទីរពិសោធន៍នៃនាយកដ្ឋានសុខភាពសត្វ និងអង្គការដៃគូ សរុបប្រមាណ២៥នាក់។ សិក្ខាសាលានេះមានរយះពេល ៥ថ្ងៃ ដែលមានការជួយឧបត្ថម្ភពី DTRA តាមរយៈអង្គការមជ្ឈមណ្ឌលអភិវឌ្ឍសុខភាព និងសង្គម។