Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល “ការលះបង់ និងភាពក្លាហានរបស់បងប្អូនកងទ័ព គឺជានិមិត្តរូបនៃកម្លាំង និងឯកភាពជាតិកម្ពុជា។ ប្រជាជាតិទាំងមូលនៅជាមួយអ្នក។”
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៥

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហានជាទីបំផុត។ ឯកឧត្តម សូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ។

នាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមដឹកនាំដោយផ្ទាល់ កិច្ចប្រជុំ ការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ពន្ធ័ ដោយពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលំអិតលើករណីជំងឺម្តងមួយៗ អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និប្រសិទ្ធិភាពខ្ពស់បំផុត។  ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជូនជាសារគន្លឹះដល់ក្រុមគ្រូពេទ្យ និងមន្រ្តីសុខាភិបាល អំពីរបៀបដោះស្រាយបញ្ហាពិបាកៗ រួមទាំងវិធីសាស្ត្រទំនាក់ទំនងប្រសិទ្ធភាពក្នុងស្ថានភាពគ្រោះអាសន្ន ជាមួយស្ថានការណ៍មិនច្បាស់ដែលអាចបន្តកើតមានឡើង។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ៖ ព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14