Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គទូតនៃប្រទេសនានា អង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងព្រួយបារម្មណ៍ខ្លាំងចំពោះស្ថានភាពសុខភាព និងសុខទុក្ខប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបការលំបាក ដោយសារហេតុការណ៍ផ្ទុះអាវុធនៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ។
ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៥

រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គទូតនៃប្រទេសនានា អង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងព្រួយបារម្មណ៍ខ្លាំងចំពោះស្ថានភាពសុខភាព និងសុខទុក្ខប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបការលំបាក ដោយសារហេតុការណ៍ផ្ទុះអាវុធនៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ។

ក្រសួងសុខាភិបាល សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពជួយគាំទ្រពីសំណាក់អង្គទូត អង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចាត់តំណាងរបស់ខ្លួនចុះទៅដល់ទីតាំងផ្ទាល់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន មកស្នាក់នៅបណ្តោះអាសន្ននៅតាមតំបន់សុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក៏បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការជួយគាំទ្រផ្នែកបច្ចេកទេសសុខាភិបាល ក្នុងគោលបំណងធានាឱ្យបានការបម្រើសេវាថែទាំសុខភាព ការពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ និងរងរបួស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18