Cambodia
ព័ត៌មានលំអិត

Image
«មន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល ៣ ទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus ពីប្រទេសកាណាដា»
ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ដើម្បីឆ្លើយតបបន្ទាន់ ក្នុងការសង្រ្គោះ ពិនិត្យព្យាបាលប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាង ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់អង្គការសុខភាពពិភពលោក ជូនប្រជាជនកម្ពុជា ដែលបាន និងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្មតាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជួយឱ្យប្រសើរឡើងនូវសុខភាព-សុខុមាលភាព ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ជំនួយនិងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង មាតា ទារក និងកុមារ និងប្រជាពលរដ្ឋរងគ្រោះ ជាពិសេសការផ្គត់ផ្គង់ទាំងនេះនឹងអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលជួរមុខ ផ្តល់សេវាសង្គ្រោះដល់ប្រជាជនរងគ្រោះ ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ 

លើសពីនេះទៀត WHO កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យ ការវិភាគស្ថានភាពសុខភាពសាធារណៈ និងការទំនាក់ទំនងហានិភ័យ។ ការគាំទ្រដ៏សំខាន់នេះឆ្លុះបញ្ចាំងមិនត្រឹមតែភាពជាអ្នកដឹកនាំសកលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីរឹងមាំនៃសាមគ្គីភាព និងភាពជាដៃគូដែលយើងបានកសាងជាមួយគ្នាអស់ជាច្រើនឆ្នាំមកនេះ។

នាឱកាសនេះដែរ ឯកឧត្តមសាស្រ្តចារ្យ បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក  ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏សប្បុរសនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្រដ៏យូរលង់ក្នុងវិស័យសុខាភិបាល ដែលត្រូវបានកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនូវគុណភាពនៃការបម្រើសេវាសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31