Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន DTA
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មីមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន DTA ភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គួរបញ្ជាក់ផងដែលថា ពិធីសម្ពោធនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសា្ថប័នពាក់ព័ន្ធ សាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណ៥៤០នាក់ ផងដែរ។

Image 1
Image 2
Image 3
Image 4