Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ និងពង្រឹងសេវាសុខាភិបាលនៅតំបន់ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី  រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មុស្លិម អនុរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីផលប៉ះពាល់សុខាភិបាល ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុវត្ថិភាព នៃខេត្តព្រះវិហារ។

ក្រុមការងារបានចុះពិនិត្យ នៅមន្ទីរពេទ្យ ១៦ មករា នៅទីនោះការបម្រើសេវាមានការចូលរួម សហការជាមួយ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរកុមារជាតិ និងមន្ទីរសុខាភិបាល ខេត្ត កំពង់ចាម និងស្ទឹងត្រែង។

ចំណែកនៅមណ្ឌលសុខភាពគូលែន មានការចូលរួមពី បុគ្គលិកមណ្ឌលសុខភាពគូលេន មន្ទីរពេទ្យបង្អែកជាំក្សាន ក្រុមគ្រូពេទ្យ TYDA ក្រុមគ្រូពេទ្យកងកំលាំងយោធា សហការគ្នាក្នុងការបម្រើសេវាសុខាភិបាលនោះដែរ។

នៅតាមមណ្ឌលសុវត្ថិភាព ក៏មានក្រុមគ្រូពេទ្យមកពី មន្ទីរសុខាភិបាល ខេត្តព្រះវិហារ កំពង់ធំ ត្បូងឃ្មុំ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអង្គការដៃគូរមួយចំនួន ចូលរួមសហការក្នុការបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹករបស់យើងផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងនូវការដឹងគុណកោត និងសរសើរដល់វីរៈកងទ័ពរបស់យើងដែលបានការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ ហើយក៏បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបាន និងកំពុងបម្រើពិនិត្យ ថែទាំសុខភាព និងព្យាបាល ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក យ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16