ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ចបណ្ឌិត ស៊ិក ប៊ុណ្ណា និងឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាព នៃខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកអំណោយដ៏ថ្លៃថ្លា និងការផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ឯកឧត្តមសាស្ត្រាចារ្យក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្ត ដែលបានខិតខំពិនិត្យ ថែទាំ និងព្យាបាល ជូនវិរៈកងទ័ព និងជនភៀសសឹកក្នុងអំឡុងពេលកន្លងមក។
ក្រុមការងារក៏បានរួមដំណើរជាមួយតំណាងអង្គការសុខភាពពិភពលោក ចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត និងចុះពិនិត្យការបម្រើសរវានៅមណ្ឌលសុវត្ថិភាព បាត់ថ្កៅ ស្រុកចុងកាល់ ភ្នំថ្មកំបោរ ស្រុកបន្ទាយអំពិល មណ្ឌលសុវត្ថិភាពសាលាទំនប់ខ្នុរ និងមណ្ឌលសុវត្ថិភាពអូរក្រូច នៃស្រុកត្រពាំងប្រាសាទ និងមណ្ឌលសុវត្ថិភាព អូរតាម៉េង នៃស្រុកអន្លង់វែង។ បន្ថែមពីនោះ ក៏បានសហការជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តសៀមរាម ធ្វើការបញ្ជូនវីរ់ៈកងទ័ព ចំនួន២នាក់ទៅមន្ទីរពេទ្យអង្គឌួង ដែលមានបញ្ហាត្រចៀកដើម្បីព្យាបាលបន្ត។