Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី២ លើកទី៨ នៃមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល
ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី២ លើកទី៨ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងជំនួយការ។ 

គោលបំណងនៃអង្គប្រជុំរួមមាន៖

១) ពិនិត្យរបាយការណ៍វឌ្ឍនភាព សកម្មភាពការងាររបស់មជ្ឈមណ្ឌលជាតិ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥

២) ពិនិត្យរបាយការណ៍ចំណូលចំណាយ សំរាប់ត្រីមាសទី២ឆ្នាំ២០២៥

៣) ផែនការសកម្មភាពការងារ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥។

បន្ទាប់ពីនោះ លោកប្រធានមជ្ឈមណ្ឌលជាតិ ក៏បានរាយការណ៍អំពីការដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិត ប្រធានអង្គប្រជុំ មានចំណាប់អារម្មណ៍ និងណែនាំថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ ខិតខំរកវិធីសាស្ត្របន្ថែមទៀតដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ និងត្រូវមានការរៀបចំផែនការបម្រុងទុករួចជាស្រេច ក្នុងការអភិវឌ្ឍន៍អង្គភាព ជាបន្តបន្ទាប់។

Image 1
Image 2
Image 3