Cambodia
ព័ត៌មានលំអិត

Image
"ការសង្គ្រោះជីវិតពីការប្រើប្រាស់ផលិតផលថ្នាំជក់ គឺជាជ័យជំនះនៃសុខភាពសាធារណៈ"
ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥

ប្រទេសសិង្ហបុរី៖ ថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញតពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សា អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់ គាំទ្រដោយអង្គការ Vital Strategies នៅប្រទេសសិង្ហបុរី។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងពង្រឹងកិច្ចសហការ រវាងក្រសួង និងដៃគូពាក់ព័ន្ធ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ល្អ រវាងប្រទេសកម្ពុជា សិង្ហបុរី និងអង្គការ Vital Strategies ដើម្បីជំរុញការអនុវត្តការងារត្រួតពិនិត្យ ផលិតផលថ្នាំជក់ សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់។

បទពិសោធន៍ពីទស្សនកិច្ចសិក្សា បង្ហាញថាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ គឺការដំឡើងពន្ធផលិតផលថ្នាំជក់ ការដាក់សារព្រមានសុខភាពទំហំធំ និងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅតាមទីសាធារណៈ ព្រមទាំងការជំរុញបង្កេីនចំណេះដឹង និងការ​ចូលរួមពីយុវវ័យ និស្សិត សិស្សានុសិស្ស ជំរុញការអនុវត្តច្បាប់ ការបង្ការការជ្រៀតជ្រែកពី​ឧស្សាហកម្ម​​ថ្នាំជក់ក្នុងគោលនយោបាយ និងអន្តរាគមន៍សុខភាពសាធារណៈនានា ការប្តេជ្ញាខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ផ្នែក លេីការងារត្រួតពិនិត្យថ្នាំជក់ សម្រាប់សុខភាពប្រជាជន និងការវិនិយោគលើកិច្ចការអប់រំ លើកកម្ពស់សុខភាពក្នុងចំណោមយុវវ័យ និងមនុស្សធំ ព្រមទាំងការបញ្ជ្រាបចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់ការមិនជក់បារីគ្រប់ប្រភេទក្នុងចំណោមយុវជនជំនាន់ក្រោយ។

សូមបញ្ជាក់ថា គណៈប្រតិភូដែលបានអមដំណើររួមមាន៖ ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព សរុបចំនួន ១១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8