Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់ក្រុមការងារសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៃ ក្រសួងសុខាភិបាល
ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត របស់ក្រុមការងារសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) នៃក្រសួងសុខាភិបាល។

គោលបំណងនៃកិច្ចប្រជុំ សំដៅលើកកម្ពស់សេវាសុខាភិបាល ពិសេសផ្នែកឯកជន ដោយគាំទ្រលើកិច្ចវិនិយោគក្រោមទម្រង់ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

ក្រោយពីបានស្តាប់នូវមតិយោបល់ ពីសមាជិកអង្គប្រជុំរួចមក ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ក្រុមការងារដើម្បីបន្តយកចិត្តទុកដាក់លើការងារ MSMEs នេះ ក្នុងវិស័យសុខាភិបាល នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ 

១.កំណត់ឱ្យបានកាន់តែសុក្រឹត្យ នូវចំណាត់ថ្នាក់កម្រិតសេវាទាំងឡាយ របស់សុខាភិបាលសម្រាប់គាំទ្រដល់MSMEs ។

២.រៀបចំបទបង្ហាញ ផ្សព្វផ្សាយ ស្តីពីសេវាកម្មរបស់សុខាភិបាល ដែលមានស្រាប់ ដើម្បីចូលរួមគាំទ្រដល់ MSMEs ។

៣.ពិនិត្យបន្ថែមលើក្រុមការងារ PPP (Public Private Partnership) របស់ក្រសួងសុខាភិបាល ។

៤.ចូលរួមលើកគុណតម្លៃ នៃការផ្តល់ឱកាសវិនិយោគលើសេវាសុខាភិបាល រួមទាំងការបន្តខិតខំការធ្វើអោយបានកាន់តែរលូននៅច្រកចេញ-ចូលតែមួយ។

៥.បន្តស្វែងរកដៃគូវិនិយោគ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋាន ដែលពាក់ព័ន្ធផងដែរ។

Image 1
Image 2
Image 3
Image 4