Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥

ប្រទេសសិង្ហបុរី៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” លើកទី២។ 

ពានរង្វាន់ខាងលើនេះ ប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” នេះ ត្រូវបានបង្កើតឡើង សម្រាប់ផ្ដល់ជូនជាកិត្តិយស ដល់បុគ្គលឆ្នើម ដែលបានចូលរួមចំណែកសំខាន់ក្នុងកិច្ចការងារសង្គម លើវិស័យថែទាំសុខភាព។

ការប្រគល់ពានរង្វាន់ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពេលនេះ គឺជាការទទួលស្គាល់នូវ សមិទ្ធផល និងស្នាដៃ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យ របស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលកន្លងមកនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10