រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថវិកា បានដឹកនាំប្រតិភូតំណាងក្រសួងសុខាភិបាល ទៅចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល ជាមួយប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកិច្ចប្រជុំបានពិភាក្សាបន្ថែមលើកិច្ចការដែលសេសសល់ពីការសម្រេចបច្ចេកទេសអំពីគម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាលសម្រាប់ការអនុវត្តនៅឆ្នាំ២០២៦ ខាងមុខនេះ។
សូមបញ្ជាក់ថា ប្រតិភូអមដំណើរទៅចូលរួមក្នុងកិច្ចប្រជុំរួមមានឯកឧត្តម លោកជំទាវ រដ្ឋលខាធិការ អនុរដ្ឋលេខាធិការប្រធានកម្មវិធីនីមួយៗ ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ហិរញ្ញវត្ថុ នាយកដ្ឋានថវិការ ឯឧត្តមអគ្គនាយក-នាយកអង្គភាពសុខាភិបាល ប្រធានមន្ទីរសុខាភិបាល និងតំណាងគណៈអភិបាលខេត្ត រាជធានី។