ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមណ្ឌលសុខភាព និងមណ្ឌលសុវត្ថិភាពមួយចំនួននៅក្នុងខេត្តសៀមរាប។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ លោកជំទាវវេជ្ជបណ្ឌិត បានពិនិត្យមើលលើកិច្ចការមួយចំនួដចជា៖
- ហេដ្ឋារចនាសម្ព័ន្ធក្នុង និងជុំវិញមណ្ឌលសុខភាព
- ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិកសុខាភិបាល
- ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង ការថែទាំសម្ភារៈបរិក្ខារពេទ្យ
- ការប្រើប្រាស់សេវា និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
- ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះមានការចូលរួមពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីការិយាល័យស្រុកប្រតិបត្តិក្រឡាញ់ ដោយចុះត្រួតពិនិត្យនៅមណ្ឌលសុខភាពចន្លាស់ដៃ មណ្ឌលសុខភាពមោង មណ្ឌលសុខភាពស្រីស្នំ មណ្ឌលសុខភាពកំពង់ថ្កូវ និងមណ្ឌលសុវត្ថិភាព វត្តបូណ៍ខ្នារតេជោ មណ្ឌលសុវត្ថិភាព វត្តបុទុមមោង មណ្ឌលសុវត្ថិភាព វត្តជ្រោយនាងងួន។