Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាពមូលដ្ឋានមណ្ឌលសុខភាពចំនួន១០ នៅខេត្តពោធិ៍សាត់
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាព ចំនួន១០ ស្ថិតក្នុងមូលដ្ឋានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងការបម្រើសេវាព្យាបាល និងថែទាំសុខភាពប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋមូលដ្ឋានដោយផ្ដោតលើសកម្មភាពដូចជា៖ 

១.ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព និងការរក្សអនាម័យ

២.ធនធានមនុស្សសុខាភិបាល 

៣.ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤.ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៥.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង

៦.សកម្មភាពបម្រើសេវា និងការធ្វើបដិសណ្ឋារកិច្ច របស់មុគ្គលិកសុខាភិបាល

៧.ជំរុញមណ្ឌលសុខភាព មានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅទៅល្អប្រសើរ

៨.ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគុណវុឌ្ឍិ។

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលបានចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពឈើតុំ ឈូកមាសនៃការិយាល័យស្រុកប្រតិបត្តិក្រគរ មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុណាក់ត្រយឹងនៃការិយាល័យស្រុកប្រតិបត្តិភ្នំក្រវាញ មណ្ឌលសុខភាព វត្តពោធិ៍ ស្រែស្តុក កញ្ជរ ស្យា នៃការិយាល័យស្រុកប្រតិបត្តិសំពៅមាស មណ្ឌលសុខភាព រហាលទឹល តាលោ រំលេចនៃការិយាល័យស្រុកប្រតិបត្តិបាកាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15