ខេត្តកំពត៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តកំពត ដើម្បីពិនិត្យ និងគាំទ្រការងារ ពង្រឹងគុណភាព សេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត។
ការចុះពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
- ការងារគ្រប់គ្រងនៅមូលដ្ឋាន
- ការពង្រឹងគុណភាពបម្រើសេវានៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព
- ការរក្សាអនាម័យខាងក្នុង និងខាងក្រៅមណ្ឌលសុខភាព
- ការងារគ្រប់គ្រងឱសថ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសួរសុខទុក្ខ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានបម្រើសេវា ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ព្រមជាមួយគ្នានេះ ក៏បានការណែនាំ មន្រ្តីនិងបុគ្គលិកសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីឱ្យការងារបានកាន់តែល្អប្រសើរ តទៅមុខ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលចុះពិនិត្យ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពត(CPA3) មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច(CPA2) មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ(CPA2) មណ្ឌលសុខភាពចំប៉ី អង្គភ្នំតូច តានី សំរោងលើ ទូកមាស និងអង្គសុរភី។