រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ នៅ បន្ទប់ប្រជុំភ្លោះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពសិក្សាក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សា ក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើតួនាទីភារកិច្ច ការអនុវត្តការងារ និងរៀបចំរបាយការណ៍ របស់ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាសុខាភិបាល ដើម្បីឱ្យសម្រេចបានតាម សូចនាករផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សា។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីជាក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាក្រសួងសុខាភិបាល។