Cambodia
ព័ត៌មានលំអិត

Image
“ជំនួបតាមទូរសព្ទរវាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល ជាមួយ វេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច”
ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥

“ជំនួបតាមទូរសព្ទរវាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល ជាមួយ វេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច”

នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានទទួលទូរសព្ទពី ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំប៉ាស៊ីហ្វិកខាងលិច ដើម្បីពិភាក្សាការងារកម្រិតតំបន់។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយបន្ទាន់​ រួមមានថ្នាំពេទ្យ សម្ភារ បិរក្ខារវេជ្ជសាស្ត្រមួយចំនួនដល់ក្រសួងសុខាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយការឈ្លានពានប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។

Image 1