Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្មលើកទី២ (2nd EU-Germany GATE Project Steering Committee Meeting)
ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្មលើកទី២ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយតំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងសភាពាណិជ្ជកម្មកម្ពុជា សរុបប្រមាណ៥០នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការអនុវត្តគម្រោង EU-Germany GATE ដែលជាជំនួយបច្ចេកទេសរួមរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការពង្រឹងវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេសធានានូវលំហូរផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាល្លឺម៉ង់ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តោតសំខាន់លើ គោលនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងហានិភ័យ កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8