ប្រទេសចិន៖ ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ លោក ម៉ៅ សុខលីម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយមន្រ្តីបច្ចេកទេស ដើម្បីចូលរួមសិក្ខាសាលា ស្តីពីការកំណត់រចនាសម្ព័ន្ធរូបភាពវេជ្ជសាស្ត្រ និងការគ្រប់គ្រងសម្រាប់ប្រទេសខ្សែក្រវ៉ាត់និងផ្លូវ (Seminar on Medical Imaging Configuration and Management for Belt and Road Countries)។
សិក្ខាសាលានេះមានគោលបំណង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីបង្កើនលទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ឧបករណ៍ សម្ភារៈវេជ្ជសាស្រ្ត។
ពិធីនេះរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមមកពីបណ្តាប្រទេសចំនួន ២៣ប្រទេស ដែលជាប្រទេសខ្សែក្រវ៉ាត់ និងផ្លូវ សរុបចំនួន ១៥៩នាក់ ដែលក្នុងនោះប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចំនួន១០នាក់ មកពីអង្គភាពពាក់ព័ន្ធ មន្ទីរពេទ្យជាតិ នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ហើយក្នុងនោះប្រតិភូសុខាភិបាលកម្ពុជា ទទួលបានការផ្តល់ឱកាសជា Class Monitors ក្នុងការសម្របសម្រួលក្នុងវគ្គនៃសិក្ខាសាលា ជាមួយការថ្លែងសុន្ទរកថាបើក និងបិទវគ្គផងដែរ។