រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ វ ជ) បានចូលរួមប្រជុំពិនិត្យវឌ្ឍនភាពក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងអប់រំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ វ ជ។