Cambodia
ព័ត៌មានលំអិត

Image
«សប្បាយចិត្ត ដោយមានពេទ្យធំល្អស្អាត… គ្រូពេទ្យរាក់ទាក់ … រីករាយមកទទួលសេវាក្នុងពេទ្យនេះម្តងទៀត ដោយមិនចាំបាច់មកភ្នំពេញដូចមុន …» សុទ្ធសឹងជាប្រសាសន៍អះអាងរបស់បងប្អូនអ្នកជំងឺ រួមទាំងក្រុមគ្រួសារ ឆ្លើយតបទៅប្រសាសន៍សួរនាំពីរដ្ឋមន្រ្តីសុខាភិបាល នាឱកាសចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យតេជោសែន កោះធំ។
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥

ក្នុងដំណើរចុះទស្សនកិច្ច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោ កោះធំ អំពីវិធីសាស្រ្តនានាក្នុងការរៀបចំសេវាផ្សេងៗឱ្យបានកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកបន្ថែម ដល់មន្ទីរពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការ គោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាពទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបម្រើសុខភាពជូនប្រជាពលរដ្ឋតាមតម្រូវការ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែន កោះធំ និងសួរពីចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋអំពីការបម្រើសេវារបស់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋបានបង្ហាញពីការរីករាយ ចំពោះការយកចិត្តទុកដាក់ ការរួសរាយរាក់ទាក់របស់គ្រូពេទ្យ រួមសំដីសំដៅនិងឥរិយាបថល្អ។ បន្ថែមលើនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលមានមន្ទីរពេទ្យធំស្អាតនៅជិតផ្ទះ ស្តង់ដាទំនើប ជាមួយគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ នៅទឹកដីស្រុកកោះធំ ខេត្តកណ្តាលនេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់តម្កល់ខ្ពស់មតិចូលរួមស្ថាបនារបស់បងប្អូនដែលមកទទួលសេវា តាមរយៈប្រអប់សំបុត្រមតិយោបល់ និងQR code ដោយខិតខំស្វែងយល់អំពីចំណុចដែលមិនទាន់ល្អប្រសើរ និងធ្វើការកែលម្អឱ្យបានទាន់ពេលវេលា ក្នុងការបង្កើនទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាលខេត្តកណ្តាល ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដោយត្រូវរៀបចំសារអប់រំសុខភាព ពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាមក្នុងរដូវវស្សា ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ដឹងបានគ្រប់ជ្រុងជ្រោយពីវិធីការពារខ្លួន និងត្រូវបាញ់ថ្នាំសម្លាប់មូសឱ្យដល់កន្លែង ឬខ្នងផ្ទះប្រជាជន នៅតំបន់ណាមានជំងឺគ្រុនឈាមខ្ពស់។ 

ក្នុងការចុះពិនិត្យវឌ្ឍនភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោសែនកោះធំ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរមូលដ្ឋានស្រុកកោះធំ។

ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39