Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១  អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ អាណត្តិទី២។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាព នៅក្នុងមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក និងរបាយការណ៍វឌ្ឍនភាពកម្មវិធីជាតិទាំង ៥ រួមទាំងរបាយការណ៍ថវិការប្រចាំត្រីមាសទី២ ឆ្នាំ២០២៥។

លោកជំទាវសាស្ត្រាចារ្យ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានសំដែងការកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល រួមទាំងបុគ្គលិកទាំងអស់សុខាភិបាលមជ្ឈមណ្ឌលដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយសម្រេចបានជាលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ស្របតាមទិសដៅអាទិភាពសុខាភិបាល។ លោកជំទាវសាស្ត្រាចារ្យ ក៏បានចែករំលែកនូវបទពិសោធន៍ភាពជាអ្នកដឹកនាំ ដោយលើកយកពីយន្តការសំខាន់ៗ ក្នុងការពង្រឹងគុណភាពសេវាថែទាំផ្ទៃពោះ សម្រាល ដោយសុវត្ថិភាព និងថែទាំក្រោយសម្រាល ជូនដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ដើម្បីបន្តបង្កើនល្បើនប្រសិទ្ធភាព គុណភាព និងពិសេសពង្រីកវិសាលភាពការងារដឹកនាំ ភាពជាគម្រូអោយបានទូលំទូលាយដល់គ្រប់កម្រឹតទទួលខុសត្រូវ។

Image 1
Image 2
Image 3
Image 4