Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រកាសបញ្ជីជាតិមេរោគ និងសារធាតុពុលដែលមានកម្រិតហានិភ័យខ្ពស់ ជំនាន់ទី២ នៃព្រះរាជាណាចក្រកម្ពុជា»
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រកាសបញ្ជីជាតិមេរោគ និងសារធាតុពុលដែលមានកម្រិតហានិភ័យខ្ពស់ ជំនាន់ទី២ នៃព្រះរាជាណាចក្រកម្ពុជា»។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្រ្តី និងបុគ្គលិកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងសុខភាពសត្វ នូវជំនាញបច្ចេកទេសក្នុងការរកឱ្យឃើញ និងកំណត់អត្តសញ្ញាណមេរោគដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងជីវសុវត្ថិភាព ជីវសន្តិសុខ ដើម្បីការពារសុខភាពមនុស្ស សុខភាពសត្វ និងបរិស្ថាន ទល់នឹងមេរោគដែលមានគ្រោះថ្នាក់ខ្ពស់ បន្ថែមពីនេះ គឺការបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសផ្នែក NACW/ CBRN។

អង្គសិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ ក្រោមការឧបត្ថម្ភពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈគម្រោងរបស់អង្គការ FHI 360 និងមានការចូលរួមពី ឧត្តមសេនីយ៍ ជានាយករងទីចាត់ការការពារគីមីសាស្ត្រ នៃអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិមិន្ទ ឧត្តមសេនីយ៍ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រីប្រធានអង្គការ FHI360 លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអង្គការដៃគូពាក់ព័ន្ធ ប្រមាណ៤៩រូប។​

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7