Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេស (Technical Working Group) ក្នុងការរៀបចំកម្រិតថែទាំ ព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំ ព្យាបាលទារកថ្នាក់ជាតិ
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី ២២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស (Technical Working Group) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រមការងារបច្ចេកទេស ក្នុងការរៀបចំកម្រិតថែទាំ ព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំព្យាបាលទារក ថ្នាក់ជាតិ ។

កិច្ចប្រជុំបានពិភាក្សាលើកិច្ចការងារមួយចំនួនដូចជា៖ ១) ភារកិច្ចរបស់ក្រុមការងារបច្ចេកទេស (Technical Working Group) ក្នុងការរៀបចំកម្រិតថែទាំ ព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំ ព្យាបាលទារកថ្នាក់ជាតិ ២) ពិនិត្យមើលសេចក្តីព្រាង នៃកម្រិតថែទាំ ៣) ពិនិត្យមើលសេចក្តីព្រាង នៃទម្រង់ឯកសារស្រង់ពត៌មានពីស្ថានភាពសេវាថែទាំទារកជាក់ស្តែង នៅតាមកម្រិតមូលដ្ឋានសុខាភិបាលទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការឆ្លើយតបទៅនឹងសមាសធាតុគន្លឹះធំ២ ក្នុងចំណោមសមាសធាតុគន្លឺះទាំង៧ នៃផែនទីបង្ហាញផ្លូវ នោះគឺការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត  និងការពិនិត្យមរណៈភាពមាតា និងមរណៈភាពទារក ជុំវិញកំណើត និងការឆ្លើយតប។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសាស្រ្តាចារ្យប្រធាន និងអនុប្រធានផ្នែកទារក វេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៏ក្នុងការថែទាំ ព្យាបាលទារក នៃមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំងរាជធានី ខេត្ត ព្រមទាំងអង្គការ JICA សរុបចំនួន ៣៤រូប ក្នុងនោះ២៥រូបអញ្ញើញចូលរួមដោយផ្ទាល់ និង៩រូបទៀតចូលរួមតាមប្រព័ន្ធនិមិត។

Image 1
Image 2
Image 3