នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការឆ្លើយតបបន្ទាន់ដើម្បីការពារសុខភាពប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ (គ.ស.ក.ថ) ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការ បានដំណើរការកិច្ចប្រជុំគណៈកម្មការគ.ស.ក.ថ នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធ Zoom ដើម្បីដកស្រង់បទពិសោធន៍ពីលំហាត់សមយុទ្ធ ARDEX 25 ព្រមទាំងពិនិត្យលើវឌ្ឍនភាព ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលអនុគណៈកម្មការនីមួយៗបានដំណើរការរហូតមក (១) អនុគណៈកម្មការការពារ អប់រំសុខភាព និងផ្តល់ប្រឹក្សាគាំទ្រសុខភាពផ្លូវចិត្ត (២) អនុគណៈកម្មការសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន (៣) អនុគណៈកម្មការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យ និងមធ្យោបាយអន្តរាគមន៍គាំទ្រ និង (៤) លេខាធិការដ្ឋាន នៃគណៈកម្មការ គ.ស.ក.ថ។