Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាល «ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ទាំងក្រុង និងខេត្ត យកគោលការណ៍នៃភាពជាអ្នកដឹកនាំ ដែលបានចែករំលែកក្នុងពេលកន្លងមក ទៅធ្វើការចែករំលែកបន្តដល់បុគ្គលិកសុខាភិបាលទាំងអស់ ដោយស្ថិតក្នុងភាពត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសេវាសុខាភិបាលបានមួយកម្រិតបន្ថែមទៀត។»
ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤៦២ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលនៅតែបន្តបំពេញភាកិច្ច បម្រើសេវាជូនដល់ប្រជាជន ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៅខេត្តនៅតាមបណ្តលព្រំដែន ជាពិសេសគឺខេត្តព្រះវិហារ។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំនុចគន្លឹះ ២ ដែលអាចប្រើប្រាស់សម្រាប់បញ្ជាក់ឱ្យកាន់តែច្បាស់លើភាពជាអ្នកដឹកនាំ(affirmation of the leadership) របស់អ្នកដឹកនាំម្នាក់ៗ។ ចំនុចគន្លឹះទាំង(២)រួមមាន៖ (១)អ្នកដឹកនាំជាអ្នកដែលចេះជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអាចពន្យល់ឱ្យក្រុមការងារយល់ថារាល់ការផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនឹងជួបប្រទះនឹងឧបសគ្គ ដែលឧបសគ្គទាំងនោះគ្រាន់តែកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយគេអាចជំនៈលើវាបាន (២)អ្នកដឹកនាំត្រូវឱ្យមានឥទ្ធិពលធម្មជាតិ (natural authority) បន្ថែមពីលើអំណាចរដ្ឋបាលដែលបានមកដោយការចាត់តាំង។ ក្រៅពីចំនុចគន្លឹះទាំងពីរនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកយកទ្រឺស្តីនៃការយល់ដឹង លទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពី កំរិតនៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយសារការប្រើប្រាស់វិញ្ញាណ និងការប្រើប្រាស់ការពិចារណា។ អ្នកដឹកនាំអាច ធ្វើការពិចារណាទៅលើបុគ្គលម្នាក់ៗ ដោយឈរលើគោលការណ៍ សកម្ម និង អសកម្ម ហើយត្រូវស្វែងរកវិធីសាស្រ្តបង្កើតចំនុចសកម្មរបស់បុគ្គល និងកាត់បន្ថយចំនុចអសកម្មរបស់បុគ្គល។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៍មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកពោចិនតុង នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញលើការងារពន្លឿនសេវារថយន្តគិលានសង្គ្រោះ។ ក្រោយពីការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានគូសរំលឹកបន្ថែមពីសារៈសំខាន់របស់សេវារថយន្តគិលានសង្គ្រោះ ដែលជាសេវាពិសេសមួយតំណាងឱ្យក្រសួងសុខាភិបាល ដូច្នេះក្រុមការងារគិលានសង្គ្រោះទាំងអស់ ត្រូវធ្វើការនៅក្នុងរូបភាពសមរម្យ និងប្រកបដោយសមត្ថភាពជំនាញ និងប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈខ្ពស់គ្រប់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19