Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ស្តីពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល
ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ  និងជាអនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា(អ.គ.ស.ស.) បានចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស.) ដោយមានការចូលរួមពីអនុប្រធាននិងសមាជិក សមាជិកា អ.គ.ស.ស. ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃ គ.ស.ស.។

កិច្ចប្រជុំនេះមានគោលបំណង៖ ១) ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល និង ២) ពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី ការលើកកម្ពស់ប្រព័ន្ធគាំពារសុខភាពសង្គមកម្ពុជា៖ ទិដ្ឋភាពនៃទស្សនរបស់អ្នកប្រើប្រាស់ និងការអនុវត្តរបស់ឱសថស្ថាន ពាក់ព័ន្ធនឹងឱសថជំងឺមិនឆ្លង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9