Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពី វឌ្ឍនៈភាពការងារគណៈកម្មការថែទាំបច្ចេកទេសវេជ្ជសាស្ត្រ និងស្ដារលទ្ធភាពឡើងវិញ នៅមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្ដីអំពី វឌ្ឍនៈភាពការងារគណៈកម្មការថែទាំបច្ចេកទេសវេជ្ជសាស្ត្រ និងស្ដារលទ្ធភាពឡើងវិញ នៅមន្ទីរពេទ្យកាល់ម៉ែត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការបំពេញការងារថែទាំ លទ្ធផលនិងប្រសិទ្ធិភាព ដោយផ្តោតលើ ៖

១. ការបន្តការងារបណ្ដុះបណ្ដាល និងការធ្វើពិធីសារថែទាំស្តង់ដា ទៅតាមផ្នែកថែទាំតាមរយះការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងមន្ទីរពេទ្យ បណ្ដុះបណ្ដាលក្នុងការសរសេរពិធីសារ ដែលមានក្រុមការងារ P&P ( Policy and Procedure ) ជួយគាំទ្រ និងពិនិត្យ

ការបែងចែកកម្រិតគិលានុបដ្ឋាកយិកា និងឆ្មប (កម្រិត១ កម្រិត២ និងកម្រិត៣) ដើម្បីងាយស្រួលក្នុងការបណ្ដុះបណ្ដាលបន្តនៅក្នុងផ្នែកនីមួយៗ (In-Service training)

២. ចំណុចដែលត្រូវស្វែងយល់ និងត្រូវយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាថែទាំជូនប្រជាជនដូចជា ការជឿទុកចិត្ត (Trust) គុណភាពនៃការថែទាំ (Quality of care) និង សុវត្ថិភាពអ្នកជំងឺ (Patient’s safety)

៣. ភាពជាអ្នកដឹកនាំផ្នែកថែទាំនៅគ្រប់ផ្នែក ដែលអ្នកដឹកនាំ និងគ្រប់គ្រងក្រុមការងារថែទាំបានល្អ ត្រូវចេះសម្របសម្រួលការងារថែទាំក្នុងផ្នែករវាងក្រុមថែទាំ និង គ្រូពេទ្យព្យាបាលឱ្យដំណើរល្អ និងអ្នកអប់រំ ណែនាំអ្នកថែទាំប្រកបដោយគុណភាព និងសុវត្តិភាពអ្នកជំងឺ។ 

ជាចុងក្រោយ លោកជំទាវសាស្ត្រាចា្យ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំបំពេញការងារថែទាំ និងព្យាបាល ជូនប្រជាពលរដ្ឋ និងទទួលលទ្ធផលជាច្រើនប្រកបដោយ គុណភាព ប្រសិទ្ធភាព ក្រមសីលធន៍វិជ្ជាជីវៈតាមរយៈលទ្ធផលការងារ ដែលបានបង្ហាញក្នុងអង្គប្រជុំ។

អង្គប្រជុំនេះមានការចូលរួមពីប្រធានការិយាលយ័បច្ចេកទេស តំណាងការិយាលយ័រដ្ឋបាល ប្រធានផ្នែកគ្រប់ផ្នែក នៃមន្ទីពេទ្យ ប្រធានគណៈគិលានុបដ្ឋាក អគ្គគិលានុបដ្ឋាកយិកា ជំនួយការអគ្គគិលានុបដ្ឋាកយិកា នាយសាល និងជំនួយការនាយសាល ថែទាំគ្រប់ផ្នែក ប្រធានថែទាំឆ្មប សុបចំនួន ៨០ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18