Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជំសាមញ្ញលើកទី៣ នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១

ថ្ងៃអង្គារ៩កើតខែស្រាពណ៍​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២៤​ វេលាម៉ោង​ ២រសៀល ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឺម តារា រដ្ឋលេខាធិការ និង ជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានអញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី៣នៃឆ្នាំ២០២៤របស់ គ.ជ.ក.បដឹកនាំដោយលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប ដោយមានវត្តមានឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រយ័ អនុប្រធាន និងសមាជិកតំណាងអោយក្រសួងពាក់ពន័្ធនានារបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីមតិស្វាគមន៍ និងបើកអង្គប្រជុំរបស់លោកជំទាវប្រធាន អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនៈភាពការងារនាពេលកន្លងមក និងគំរោងបន្តដើម្បីអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាព ការពារបាននូវសិទ្ធអ្នកប្រើប្រាស់ ពីការអនុវត្តន៍មិនសុច្ចរិតរបស់បុគ្គលឬក្រុមអ្នកលក់ ឬបំរើសេវានានា។ អង្គប្រជុំក៏បានពិភាក្សាពីបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងបញ្ហាប្រឈមនានាផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7