Cambodia
ព័ត៌មានលំអិត

Image
ការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស) រួមជាមួយមន្រ្តីជំនាញក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ដោយមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងពិនិត្យឡើងវិញទៅលើលទ្ធផល នៃកិច្ចពិភាក្សាកម្រិតបច្ចេកទេសលើយន្តការតាមដាននិងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់ផែនទីបង្ហាញផ្លូវ សេចក្តីព្រាងបណ្តុំនៃសូចនាករ និងតារាងទិន្នន័យ នៃសូចនាករនីមួយៗ និងពិភាក្សាប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7