Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការងារកែលម្អគុណភាព និងចែករំលែកបទពិសោធន៍អំពី សកម្មភាពកែលម្អគុណភាពកន្លងមករបស់មូលដ្ឋានសុខាភិបាល ក្នុងខេត្តមណ្ឌលគិរី
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីពីការងារកែលម្អគុណភាព និងចែករំលែកបទពិសោធន៍អំពីសកម្មភាពកែលម្អគុណភាពកន្លងមករបស់មូលដ្ឋានសុខាភិបាល ក្នុងខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន ៣៥នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM)  ចំនួន ៩៦នាក់។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

១. របាយការណ៍ ស្តីពីដំណោះស្រាយនូវបញ្ហាប្រឈមកន្លងមក

២. របាយការណ៍ ស្តីការស្ទង់មតិការពេញចិត្តអតិថិជន

៣. ការផ្លាស់ប្តូរពេលវេលានៃការវាយតម្លៃគុណភាពសេវា ក្នុងគម្រោង H-EQIP 2

៤. ការបណ្តុះបណ្តាលក្រុមអ្នកវាយតម្លៃ Accreditation វគ្គទី២

៥. ការចែករំលែកបទពិសោធន៍អំពីសកម្មភាពកែលម្អគុណភាពកន្លងមករបស់មូលដ្ឋានសុខាភិបាល ក្នុងខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព  ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព រាជធានី ខេត្ត សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14