Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា។»
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីអ្នកឧកញ៉ា វ៉ាន់ ឆារស៌ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសហការី ។

គណ:ប្រតិភូបានធ្វើទស្សនកិច្ច ក្នុងបរិវេណនៃការចេញដំណើរ និងការមកដល់របស់អ្នកដំណើរ ជាពិសេសឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណ:ប្រតិភូបានពិនិត្យទីតាំង ដាក់ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យសុខភាព និងការពារ ការនាំចូលនៃជំងឺឆ្លងនានាជាយថាហេតុ។ 

ក្នុងឱកាសចុះពិនិត្យនេះ ដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីចត្តាឡីស័ក ត្រូវរៀបចំលំហូនៃការងារចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយស្តង់ដារសាកល និងក្នុងករណីមានការសង្ស័យសញ្ញាណាមួយ នោះក្រុមគ្រូពេទ្យក្នុងភារកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាលភ្លាមៗ និងរៀបចំ ប្រព័ន្ធ បញ្ជូនបន្តទៅមន្ទីរពេទ្យជាតិបានទាន់ពេលវេលា។  ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថាការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិ គឺដើម្បីធានាអោយបានសុវត្ថិភាពសុខភាពសាធារណៈ និងពិសេសគិតគូអំពីបញ្ហាសុខភាព និងសុវត្ថិភាព ជូនដល់បងប្អូនអ្នកធ្វើដំណើរ និងបុគ្គលិកបម្រើការងារនៅក្នុងនោះ។ 

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ តេជោ បានរៀបចំបានយ៉ាងល្អប្រណិត និងតាមលក្ខណៈស្តង់ដាអន្តរជាតិ ដែលនឹងទទួលស្វាយគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ប្រកបដោយសុវត្ថិភាព និងផាសុខភាព។

ខេត្តកណ្តាល៖ រសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39