Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដំណោះស្រាយ នៃបញ្ហាប្រឈមនានា របស់គម្រោង H-EIQP 2
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅការិយាល័យធនាគារពិភពលោក លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដំណោះស្រាយ នៃបញ្ហាប្រឈមនានា របស់គម្រោង H-EIQP 2 ។

គោលបំណង នៃកិច្ចប្រជុំ៖

-បង្ហាញពីវឌ្ឍនការងារដែលសម្រេចបាន បន្ទាប់កិច្ចប្រជុំ MTR ដើម្បីជម្រាបជូនដល់ប្រតិភូធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍

-រាយការណ៍វឌ្ឍនភាពការងារ នៃផ្នែកនីមួយៗ ដែលបានអនុវត្តក្នុងគម្រោងដូចជា៖ ១) មូលនិធិសមធម៌សុខាភិបាល (HEF) ២) ការពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាល ៣) ការពង្រឹង និងតាមដានការងារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន) ៤) ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម ៥) ការងារគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP)

-ការកំណត់ជំហានបន្ទាប់ សម្រាប់អនុវត្តបន្ត ក្នុងការឈានរកលទ្ធផលកាន់តែល្អប្រសើរ និងត្រៀមបង្ហាញជូនប្រតិភូនៃក្រុមបេសកកម្មគាំទ្រការអនុវត្តការងារគម្រោង (ISM) ដែលគ្រោងនឹងមកដល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង H-EQIP 2 លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល លោកស្រីអគ្គនាយករងនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ  លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល និងតំណាងធនាគារពិភព ដឹកនាំដោយ លោកស្រីវេជ្ជ. លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល រួមទាំងដៃគូអភិវឌ្ឍន៍៖ GFF,  KOICA, KfW, DFAT ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12