រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយមន្ត្រីបច្ចេកទេស ៣រូប បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដឹកនាំដោយ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធឌីជីថលគ្រប់គ្រងមូលដ្ឋានសុខាភិបាល ដែលនឹងរួមចំណែកដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ។